មេរៀន​ទី៦៖ ព័ត៌មាន និង​បណ្ដាញ​សង្គម

Your browser doesn’t support HTML5

នេះ​ជា​មេរៀនទី៦ នៃ​កម្រង​សេចក្ដី​រាយការណ៍​ស្តីអំពី «អក្ខរកម្ម​សារព័ត៌មាន» ឬ News Literacy ​ដែល​មាន​៦មេរៀន។ មេរៀន​ទាំងនេះ ផ្ដល់​នូវ​វិធី​កំណត់​ប្រភព​ព័ត៌មាន​ពិត និង​គួរ​ឲ្យ​ជឿ​ជាក់ ហើយ​នឹង​បង្ហាញ​វិធី​បែង​ចែក​ភាព​ខុស​គ្នា​រវាង​ព័ត៌មាន​និង​មតិ​បុគ្គល។ កម្រង​សេចក្ដី​រាយការណ៍នេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​មាន​កិច្ចសហការ​រវាង​កម្មវិធី VOAរៀន​ភាសា​អង់គ្លេស និង ដេប៉ាតឺម៉ង់​វិជ្ជាជីវៈ​សារព័ត៌មាន​នៃ​សាកល​វិទ្យាល័យ Stony Brook ក្នុង​រដ្ឋ​ New York សហរដ្ឋ​អាមេរិក៕