FB Live៖ ពិធីសំណេះសំណាលរបស់លោក ហ៊ុន សែន ជាមួយពលរដ្ឋខ្មែរអាមេរិកាំង និងខ្មែរកាណាដា (ភាគ១)
Your browser doesn’t support HTML5
កម្មវិធីសំណេះសំណាលរវាងប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងពលរដ្ឋខ្មែរអាមេរិកាំងមកពីតាមបណ្តារដ្ឋនានា និងខ្មែរកាណាដា នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងបុរីញូវយ៉ក។ ការសំណេះសំណាលនេះ គឺធ្វើឡើងនៅថ្ងៃសៅរ៍ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ មួយថ្ងៃក្រោយពេលដែលលោក បានថ្លែងសុន្ទរកថាទៅកាន់ពិភពលោក ក្នុងកិច្ចប្រជុំមហាសន្និបាត អ.ស.ប លើកទី៧៣ ក្នុងបុរីញូវយ៉ក។ លោក សុខ ខេមរា លោក ប៉ូច រាសី និង លោក ពិន ស៊ីសុវណ្ណ នៃ VOA បានទៅយកព័ត៌មាននៅកន្លែងសំណេះសំណាលនេះ៕