បទសម្ភាសន៍ VOA ៖ លោកអួន កុសលចំណាយថវិកាផ្ទាល់ខ្លួនឲ្យកុមារនៅជនបទមានឱកាសរៀនភាសាអង់គ្លេស
Your browser doesn’t support HTML5
លោក អួន កុសល ជាស្ថាបនិកនៃសាលាម៉ាឌ័រហូមខេមបូឌៀ Mother Home Cambodia (http://www.motherhomecambodia.org/) ដែលបង្រៀនកុមារនៅជនបទដោយមិនយកកម្រៃ។ លោកបានបង្កើតសាលានេះតាំងពីឆ្នាំ ២០១៤ ក្នុងគោលបំណងផ្តល់ឱកាសដល់កុមារនៅជនបទឲ្យបានសិក្សាភាសាអង់គ្លេស។ រហូតមកដល់បច្ចុប្បន្ននេះ សាលាម៉ាឌ័រហូមខេមបូឌៀបានបង្រៀនសិស្សចំនួន៨០០នាក់ហើយ ដែលក្នុងនោះសិស្សចំនួន២០០នាក់កំពុងសិក្សានៅឯសាលានេះ។ លោកបានចំណាយថវិកាផ្ទាល់ខ្លួន ដែលបានមកពីការប្រកបរបរជាមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីដំណើរការសាលាម៉ាឌ័រហូមខេមបូឌៀនេះ។ លោក អួន កុសល ត្រូវបានអញ្ជើញឲ្យចែករំលែកបទពិសោធន៍អំពីសាលាម៉ាឌ័រហូមខេមបូឌៀ នៅឯវេទិកាយុវជនដ៏ធំបំផុតនៅលើសាកលលោកឈ្មោះ One Young World កាលពីឆ្នាំ២០១៥ ដល់យុវជនប្រមាណជាង១.៣០០នាក់មកពីទូទាំងពិភពលោក។ កញ្ញា យូ សុធារី នៃ VOA បានសម្ភាសន៍តាមទូរស័ព្ទជាមួយលោក អួន កុសល កាលពីពេលថ្មីៗនេះ អំពីសាលាម៉ាឌ័រហូមខេមបូឌៀ និងការតាំងចិត្តរបស់លោកក្នុងការបណ្តុះបណ្តាលភាសាអង់គ្លេសដល់កុមារនៅជនបទ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងកញ្ញា យូ សុធារី និងលោកអួន កុសលដូចតទៅ៖