ក្រុមអ្នកគាំទ្រថា វត្តមានលោក ហ៊ុន សែនក្នុងមហាសន្និបាតអ.ស.បនៅញូវយ៉ក ផ្តល់កិត្តិយសដល់កម្ពុជា
Your browser doesn’t support HTML5
ក្រុមតំណាងពលរដ្ឋជាច្រើនមកពីបណ្តារដ្ឋនានាក្នុងប្រទេស អាមេរិកនិង កាណាដាផងដែរ បានចូលរួមស្វាគមន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍មុនពេលលោក ថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអ.ស.ប នៅថ្ងៃ សុក្រទី២៨ ខែកញ្ញា ឆ្នាំ២០១៨។ ពលរដ្ឋទាំងនោះចាត់ទុកថា វត្តមានរបស់ ប្រមុខដឹកនាំកម្ពុជានៅក្នុងវេទិកាពិភពលោកនៅអ.ស.បនេះ គឺជាកិត្តិយស និងមោទនាភាពជាតិ។ លោក សុខ ខេមរា លោក ប៉ូរាសី និង លោក ពិន ស៊ីសុវណ្ណ នៃ VOA កំពុងស្ថិតនៅក្នុងបុរីញូវយ៉កដើម្បី ផ្តិតយកព័ត៌មាន អំពីកិច្ចប្រជុំមហាសន្និបាតអ.ស.បលើកទី៧៣៕