លោក Milton Osborne៖ កម្ពុជាមិនគួរភ្លេចពីការបែកបាក់នៅចុងទសវត្សរ៍១៩៦០និងទសវត្សរ៍១៩៧០ឡើយ
Your browser doesn’t support HTML5
លោក Milton Osborne គឺជាអ្នកនិពន្ធសៀវភៅអំពីតំបន់អាស៊ីអាគ្នយ៍ដ៏ល្បីល្បាញម្នាក់។ កាលពីពេលថ្មីៗនេះ លោកបានសរសេរសៀវភៅមួយក្បាលស្តីអំពី «ប៉ុល ពត ដោះស្រាយបញ្ហាជំងឺឃ្លង់៖ ការចងចាំពីសម័យអាណានិគម និងព្រឹត្តិការណ៍ពិភពលោកក្រោយសម័យអាណានិគម ដែលបានកើតឡើងនៅចន្លោះឆ្នាំ ១៩៥៦ និង១៩៨១»។ សៀវភៅនេះបានពិពណ៌នាអំពីបទពិសោធន៍របស់លោក ដែលជាអ្នកកាទូតវ័យក្មេងប្រចាំទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងបទពិសោធន៍ការងាររបស់លោកដែលបានធ្វើជាទីប្រឹក្សាឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។ លោក Osborne បានសរសេរសៀភៅមួយចំនួនទៀត ដូចជា៖ «សីហនុ៖ ព្រះអង្គម្ចាស់នៃពន្លឺ ព្រះអង្គម្ចាស់នៃស្បៃអន្ធកាល» និង «វត្តមានរបស់បារាំងនៅកូសាំងស៊ីន និងកម្ពុជា៖ វិធានការណ៍ និងការឆ្លើយតប»។ កាលពីពេលថ្មីៗនេះ កញ្ញា យូ សុធារី នៃវីអូអេ បានសម្ភាសន៍លោក Osborne តាមទូរស័ព្ទ។