បទសម្ភាសន៍ VOA៖ អ្នក​វិភាគ​ពន្យល់​ពី​ទស្សន​កិច្ច​លោក​ហ៊ុន សែន​ក្នុង​ប្រទេស​ចិន​និង​វៀតណាម

Your browser doesn’t support HTML5

ក្រោយតែ​ប៉ុន្មានថ្ងៃ​បន្ទាប់​ពី​លោក​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​បន្ត​នៃ​រាជ​រដ្ឋាភិបាល កម្ពុជា ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ដឹកនាំ​គណប្រតិភូ​កម្ពុជា​ទៅកាន់​ប្រទេស ចិន​ និង​វៀតណាម​ដើម្បី​ចូលរួម​ក្នុងវេទិកា​តំបន់និង​ពិភព​លោក​នៅ​ក្នុង​សប្តាហ៍​នេះ។​ លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ ​អ្នកវិភាគ​កិច្ចការ​តំបន់​ បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ថា ជា​ការ​ពង្រីក​ឱកាស​ទំនាក់ទំនង​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ចិន​និង​ពិភពលោក​ ហើយ​ក៏ជា​ការ​បង្ហាញ​ថា កម្ពុជា​មាន​រដ្ឋាភិបាល​ថ្មីមួយ។​ លោក ​សុខ ខេមរា ​នៃ VOA​ បាន​សម្ភាសន៍​លោក​ ឈាង វណ្ណារិទ្ធិ​ តាមទូរស័ព្ទ​កាលពី​ថ្ងៃសុក្រ អំពី​ការ​ចូលរួម​របស់​កម្ពុជា​នៅ​ក្នុង​វេទិកា​តំបន់​និង​ពិភពលោក​នេះ៕