បទសម្ភាសន៍ VOA៖ អតីតអ្នកទោសនយោបាយរៀបរាប់ពីអំពើអយុត្តិធម៌ក្នុងពន្ធនាគារ
Your browser doesn’t support HTML5
អតីតអ្នកទោសនយោបាយកម្ពុជាគឺលោកមាជ សុវណ្ណារ៉ា ប្តេជ្ញានៅបន្តជីវភាពនយោបាយជាមួយនឹងគណបក្សសង្គ្រោះជាតិ។ ក្នុងពេលដែលរង់ចំាឱ្យអតីតគណបក្សប្រឆាំងនេះមានដំណើរការឡើងវិញ លោកកំពុងសរសេរសៀវភៅស្តីពីកំណែទម្រង់និងរដ្ឋបាលសាធារណៈ ដែលលោកមើលឃើញយ៉ាងច្បាស់ក្នុងពេលជាប់ពន្ធនាគារថា ត្រូវតែធ្វើការកែទម្រង់ជាចាំបាច់ដើម្បីយុត្តិធម៌សង្គម។
លោកមាជ សុវណ្ណារ៉ា បានផ្តល់បទសម្ភាសដល់លោកម៉ែន គឹមសេង នៃវីអូអេ៕