បទសម្ភាសន៍ VOA៖ ខ្មែរនៅអាមេរិកគ្រោងបាតុកម្មពេលលោកហ៊ុន សែន ថ្លែងនៅអង្គការសហប្រជាជាតិ
Your browser doesn’t support HTML5
ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកគ្រោងនឹងធ្វើបាតុកម្មនៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ ទី២៨និង២៩ ខែកញ្ញានេះ នៅមុខទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ដើម្បីទាមទារមិនឱ្យអន្តរជាតិទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ដែលបង្កើតឡើងក្រោយការបោះឆ្នោតជាតិកាលពីខែកក្កដា។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គ្រោងនឹងថ្លែងទៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រ ទី២៨ ខែកញ្ញា ក្នុងនាមជាប្រមុខរដ្ឋាភិបាលកម្ពុជា។ លោកអ៊ុង ឫទ្ធី ប្រធានគណបក្សសង្គ្រោះជាតិនៅអាមេរិក ផ្តល់បទសម្ភាសដល់លោកម៉ែន គឹមសេង នៃVOA ពីគម្រោងបាតុកម្មនេះ៕