បទសម្ភាសន៍ VOA៖ អ្នកស្រី ទេព វន្នី ដែលត្រូវបានលើកលែងទោស អំពាវនាវឱ្យដោះលែងអ្នកផ្សេងទៀត
Your browser doesn’t support HTML5
សកម្មជនការពារសិទ្ធិលំនៅឋានក្នុងតំបន់បឹងកក់ ដែលសុទ្ធតែជាស្ត្រីចំនួន៤នាក់រួមទាំងម្ចាស់ជ័យលាភីពានរង្វាន់ស្ត្រីជាអ្នកដឹកនាំសកលរបស់អង្គការ Vital Voices គឺអ្នកស្រី ទេព វន្នី ផង ត្រូវបានព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ព្រះរាជទានលើកលែងទោស កាលពីថ្ងៃច័ន្ទ ទី២០ ខែសីហានេះ។ ក្រោយពីមានសេរីភាពឡើងវិញ អ្នកស្រី ទេព វន្នី បានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងអ្នកកាសែតនិងសកម្មជនគណបក្សនយោបាយដែលកំពុងជាប់ឃុំឃាំងផងដែរ។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍អ្នកស្រី ទេព វន្នី កាលពីយប់ថ្ងៃច័ន្ទ ក្រោយពីសកម្មជនដែលបានជាប់ពន្ធនាគារជាង២ឆ្នាំរូបនេះ ត្រូវបានដោះលែងចេញពីពន្ធនាគារនិងបានវិលត្រឡប់មកដល់ផ្ទះរបស់អ្នកស្រីក្នុងតំបន់បឹងកក់វិញ។ សូមស្តាប់បទសម្ភាសន៍នេះដូចតទៅ៕