បទសម្ភាសន៍ VOA៖ កូនលោក កឹម សុខា ស្នើអូស្ត្រាលីឱ្យបង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់កម្ពុជា និងអំពាវនាវឱ្យបោះឆ្នោតឡើងវិញ
Your browser doesn’t support HTML5
កូនស្រីម្នាក់របស់លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំឃាំង នៅថ្ងៃពុធនេះ បានស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលីបង្កកទ្រព្យសម្បត្តិនិងដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់កម្ពុជាបច្ចុប្បន្ន ហើយក៏បានអំពាវនាវឱ្យមានការបោះឆ្នោតឡើងវិញ។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍ជាមួយកញ្ញា កឹម មនោវិទ្យា ដែលជាអគ្គនាយិការងទទួលបន្ទុកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ ក្រោយពីកញ្ញា បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី គឺលោកស្រី Julie Bishopនៅថ្ងៃពុធនេះដូចតទៅ៕