បទសម្ភាសន៍ VOA៖ អ្នកគាំទ្របក្សសង្គ្រោះជាតិជំរុញព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់៥៧៥៤
Your browser doesn’t support HTML5
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក បន្តយុទ្ធនាការបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាអាមេរិកាំងឱ្យអនុម័តសេចក្តីព្រាងច្បាប់លេខ៥៧៥៤ ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឱ្យបានមុនការបង្កើតរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់ទណ្ឌកម្មមន្ត្រី ដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។ លោក ម៉ែន វណ្ណៈ ប្រធានកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិអាមេរិកប្រចាំនៅរដ្ឋម៉ាស្សាឈូសិត បានផ្តល់បទសម្ភាសន៍ដល់លោក ម៉ែន គឹមសេង នៃវីអូអេ៕