បទសម្ភាសន៍ VOA៖ អាស៊ានមិនលើកពីការបោះឆ្នោតនៅកម្ពុជាតែបក្សប្រឆាំងនៅមានក្តីសង្ឃឹម
Your browser doesn’t support HTML5
ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅប្រទេសសិង្ហបុរី កាលពីសប្តាហ៍មុន ដោយមិនមានចេញសេចក្តីថ្លែងការណ៍ណាមួយរិះគន់ការបោះឆ្នោតជាតិនៅកម្ពុជា ដែលបានធ្វើឡើងដោយអវត្តមានគណបក្សសង្គ្រោះជាតិទេ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសមួយចំនួនបានលើកបញ្ហានេះនៅកម្រិតទ្វេភាគីជាមួយនឹងកម្ពុជា។ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅតែមានក្តីសង្ឃឹមថា វិធីដោះស្រាយបញ្ហាដែលអាស៊ានប្រកាន់យកដោយការពិភាក្សាក្រោយឆាកនឹងនៅតែមានប្រសិទ្ធភាពក្នុងការជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។ លោកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានផ្តល់បទសម្ភាសន៍ដល់លោកម៉ែន គឹមសេង នៃវីអូអេ៕