បទសម្ភាសន៍ VOA៖ សង្គ្រោះជាតិបដិសេធលទ្ធផលឆ្នោត ហើយថាគ.ជ.បបន្លំតួលេខអ្នកទៅបោះឆ្នោត
Your browser doesn’t support HTML5
គណបក្សសង្គ្រោះជាតិបានច្រានចោលលទ្ធផលឆ្នោតជាតិកាលពីថ្ងៃទី២៩ខែកក្កដាហើយបានអំពាវនាវឱ្យអន្តរជាតិកុំទទួលស្គាល់លទ្ធផលដើម្បីអាចនឹងឈានទៅរៀបចំការបោះឆ្នោតជាតិឡើងវិញជាថ្មី។ អតីតគណបក្សប្រឆាំងចោទថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបន្លំតួលេខអ្នកចេញមកបោះឆ្នោតដែលថា មានជាង៨០ភាគរយ។ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតនៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី បានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេងនៃ VOA៕