អត្រាអ្នកចេញទៅបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨

Your browser doesn’t support HTML5

អត្រាអ្នកចេញទៅបោះឆ្នោតមាន ៨២.១៧% គិត​ត្រឹម​ម៉ោង​ ៥ រសៀល នេះ​បើ​យោង​តាម​តួលេខ​របស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ តួលេខនេះ​អាចមាន​ការផ្លាស់ប្តូរ។​ ការ​បោះឆ្នោតនេះមានការរិះគន់អំពីអវត្តមាន​គណបក្សសង្គ្រោះជាតិ​ដែលនាំឱ្យគណបក្ស​ប្រជាជនកម្ពុជាអាចឈ្នះដោយងាយ​។ បក្សសង្គ្រោះជាតិបានហៅថា «ការបោះឆ្នោតក្លែងក្លាយ» តែលោកប្រធានគ.ជ.ប.​ បាន​អះអាងថា​ការចេញ​ទៅ​បោះឆ្នោត​គឺជា​ឆន្ទៈប្រជាជន​ ក្នុងសន្និសីទកាសែតល្ងាចនេះ។ ​(ផលិតដោយ៖ ខាន់ សុគុំមនោ​ និង​ អូន​ ឆេងប៉រ)