ពលរដ្ឋខ្មែរនៅក្រៅប្រទេស ធ្វើមហាបាតុកម្មដើម្បីលើកទឹកចិត្តពលរដ្ឋកម្ពុជាកុំឱ្យចេញទៅបោះឆ្នោត
Your browser doesn’t support HTML5
ពលរដ្ឋខ្មែរនៅក្រៅប្រទេស កំពុងធ្វើមហាបាតុកម្មនៅប្រទេសជាច្រើនដើម្បីលើកទឹកចិត្តពលរដ្ឋកម្ពុជាកុំឱ្យចេញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដានេះ ដោយសារពួកគេយល់ថា វា ជាកម្លាំងជំរុញបន្ថែមដើម្បីឱ្យអន្តរជាតិកុំទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ បើមានអ្នកចេញទៅបោះឆ្នោតតិចតួច។ លោក ម៉ែន គឹមសេង VOA អ្នកយកព័ត៌មានរបស់ VOA ស្ថិតនៅវិមានរដ្ឋសភាអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជូនសេចក្តីរាយការណ៍៕