បទសម្ភាសន៍ VOA៖ សកម្មជនសុំសហគមន៍អាមេរិកាំងគាំទ្រសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មកម្ពុជា
Your browser doesn’t support HTML5
អ្នកស្ម័គ្រចិត្តនិងជាសកម្មជនខ្មែរ-អាមេរិកាំង កំពុងធ្វើការបញ្ចុះបញ្ចូលសហគមន៍អាមេរិកាំង និងនិស្សិតមួយចំនួននៅរដ្ឋ Virginia ឱ្យគាំទ្រសេចក្តីព្រាងច្បាប់លេខ៥៧៥៤ ដែលរដ្ឋសភាសហរដ្ឋអាមេរិកកំពុងពិនិត្យមើលដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាណា ដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ។ លោក គិត ឈាងហេងដែលជាអ្នកស្ម័គ្រចិត្តមួយរូប បានផ្តល់បទសម្ភាសន៍ដល់លោក ម៉ែន គឹមសេង នៃវីអូអេ បន្ទាប់ពីលោកបាននាំយកហត្ថលេខាលើញត្តិគាំទ្រនេះដាក់ជូនអ្នកតំណាងរាស្ត្ររបស់លោក៕