បទសម្ភាសន៍VOA៖ ពូជត្រីយក្សក្នុងទន្លេមេគង្គនៅកម្ពុជាកំពុងធ្លាក់ចុះដោយសារទំនប់វារីអគ្គិសនីនិងការនេសាទហួសប្រមាណ
Your browser doesn’t support HTML5
លោក Zeb Hogan អ្នកស្រាវជ្រាវជីវវិទ្យានៃសាកលវិទ្យាល័យ Nevada ជាពិធីករក្នុងកម្មវិធីត្រីបិសាចក្នុងកម្មវិធីទូរទស្សន៍ NatGeo ( National Geographic's Monster Fish) និងជាអ្នកស៊ើបអង្កេតសំខាន់ក្នុងកម្មវិធី Wonder of the Mekong ដែលត្រូវបានឧបត្ថម្ភដោយ USAID បានមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាកាលពីដើមខែវិច្ឆិកាដើម្បីចូលរួមអបអរទិវាមច្ចជាតិជាមួយនឹងរដ្ឋបាលជលផល។ លោកវេជ្ជបណ្ឌិត Zeb Hogan បានចំណាយពេលជាមួយកញ្ញាទុំ ម្លិះនៃ VOA ខ្មែរដើម្បីពិភាក្សាអំពីសារសំខាន់នៃទន្លេមេគង្គ ត្រីយក្សក្នុងទន្លេដែលមានដូចជាត្រីរាជ ត្រីគល់រាំង ដែលជាត្រីតំណាងឲ្យប្រទេសកម្ពុជា និងការប្រឈមរបស់ពួកគេដោយសារបច្ចុប្បន្នត្រីទាំងនោះកំពុងរងការគំរាមកំហែងពីការនេសាទហួសហេតុ និងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនី។