បទសម្ភាសន៍ VOA៖ ខ្មែរ-​អាមេរិកាំង​ធ្វើ​បុណ្យ​រំលឹក​ដល់​លោក​កែម ឡី​ និង​ជន​រងគ្រោះ

Your browser doesn’t support HTML5

សហគមន៍​ខ្មែរ​-អាមេរិកាំង​នៅ​តំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​គ្រោង​នឹង​រៀបចំ​ពិធី​បុណ្យ​តាម​បែប​ព្រះពុទ្ធ​សាសនា​មួយ​នៅថ្ងៃ​អាទិត្យ​នេះ​ ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម ឡី​ និង​វីរជន​ខ្មែរ​មួយ​ចំនួន​ទៀត ​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​សារតែ​ការងារ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ និង​ការពារ​​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា។ លោកស្រី​ណាឡែន ស្មីត សមាជិក​ក្រុម​អ្នក​រៀបចំ​កម្មវិធី​នេះ​ បាន​ផ្តល់​បទសម្ភាស​ដល់​លោក ម៉ែន គឹមសេង នៃវីអូអេ។