បទសម្ភាសន៍VOA៖ បក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ធ្វើ​បាតុកម្ម​ថ្ងៃទី​២៨និង​២៩

Your browser doesn’t support HTML5

អ្នក​គាំទ្រ​​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស​​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ជា​ច្រើន​កន្លែង​នៅ​ថ្ងៃទី​២៨និង​​២៩ខែ​កក្កដា​ ដើម្បី​សម្តែង​ការ​ជំទាស់​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា​និង​ទាមទារ​​ឱ្យ​អន្តរជាតិ​មិន​​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​នេះ។ ពួក​គេ​ក៏​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត​ដើម្បី​បង្ហាញ​ការ​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នេះ​ផង​ដែរ។ លោក​ ម៉ែន គឹមសេង​នៃ​វីអូអេ​បាន​សម្ភាស​​លោក​ អ៊ុង រិទ្ធី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅ​អាមេរិក​និង​លោក​ អៀ ចាន់ណា​អគ្គ​លេខាធិការ​នៃ​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ក្នុង​ពេល​ដែល​លោក​ទាំងពីរ​អញ្ជើញមក​រដ្ឋ​ធានី​វ៉ាស៊ីនតោន។