បទសម្ភាសន៍ VOA៖ លោកសម រង្ស៊ី ចាត់ទុកទណ្ឌកម្មលើលោកហ៊ីង ប៊ុនហៀង ថាគ្រាន់តែជាចំណុចចាប់ផ្តើម
Your browser doesn’t support HTML5
លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានស្វាគមន៍ចំណាត់ការរបស់សហរដ្ឋអាមេរិកដែលដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយចាត់ទុកថា នេះជាវិធានការជួយស្តារលទ្ធិប្រជាធិបតេយ្យ និងដើម្បីបញ្ចប់និទណ្ឌភាពនៅកម្ពុជា ប៉ុន្តែលោកអះអាងថា គណបក្សប្រឆាំងនិងចលនាសង្គ្រោះជាតិមិនមានចំណែកអ្វីក្នុងការជំរុញលើការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកទេ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងលោក ម៉ែន គឹមសេង នៃវីអូអេ នឹងលោក សម រង្ស៊ី ដូចតទៅ៕