បទសម្ភាសន៍ VOA៖ រដ្ឋាភិបាលគួរបើកចំហព័ត៌មានទូលំទូលាយសម្រាប់ពលរដ្ឋ
Your browser doesn’t support HTML5
អ្នកដឹកនាំអង្គការក្រៅរដ្ឋាភិបាលវ័យក្មេងមួយចំនួនក្នុងប្រទេសកម្ពុជា ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីគំនិតផ្ដួចផ្ដើមអ្នកដឹកនាំវ័យក្មេងក្នុងតំបន់អាស៊ីអាគ្នេយ៍ឬហៅកាត់ថា YSEALI របស់ក្រសួងការបរទេសអាមេរិក បានលើកឡើងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មានលក្ខណៈបើកទូលាយនិងមានការទទួលខុសត្រូវជាងក្នុងការផ្ដល់ព័ត៌មានដល់សហគមន៍និងក្នុងការធ្វើការជាមួយអង្គការសង្គមស៊ីវិល បើធៀបទៅនឹងរដ្ឋាភិបាលកម្ពុជា។
លោក សាយ មុន្នី បានសម្ភាសលោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត នៅពេលដែលលោកបានធ្វើដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោន កាលពីចុងខែឩសភា បន្ទាប់ពីលោកបានចូលរួមកម្មសិក្សារយៈពេល៥សប្ដាហ៍នៅក្នុងទីក្រុង Missoula រដ្ឋ Montana សហរដ្ឋអាមេរិក។ សូមស្ដាប់កិច្ចសម្ភាសន៍នេះដូចតទៅ៖