បទសម្ភាសន៍៖ អ្នកគាំទ្របក្សសង្គ្រោះជាតិខ្លះគ្រោងតវ៉ានៅទូតជប៉ុនក្នុងបុរីញូវយ៉កដើម្បីស្នើឲ្យជួយស្តារនយោបាយកម្ពុជាមុនការបោះឆ្នោត
Your browser doesn’t support HTML5
ក្រុមតំណាងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនិងតំណាងពលរដ្ឋខ្មែរក្នុងរដ្ឋមួយចំនួន នៃប្រទេសអាមេរិកគ្រោងនឹងធ្វើការតវ៉ាអហិង្សាមួយនៅមុខស្ថានបេសកកម្ម អចិន្ត្រៃយ៍ជប៉ុនប្រចាំនៅ អ.ស.ប ក្នុងបុរី ញូវយ៉ក នៅថ្ងៃទី១ ខែមិថុនាឆ្នាំ២០១៨ ខាងមុខ។ បាតុកម្មនេះគឺដើម្បីស្នើសុំឲ្យជប៉ុន កុំផ្តល់ការគាំទ្រដល់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ ខាងមុខ។ លោក សុខ ខេមរា នៃ VOA ក្នុងរដ្ឋធានី វ៉ាស៊ីនតោន បានជួបសម្ភាសន៍លោក ហ៊ីង សុខសាន្ត មន្ត្រីគណៈកម្មការរៀបចំ បាតុកម្មម្នាក់តាមទូរស័ព្ទ។