បទសម្ភាសន៍ VOA៖ គ.ជ.បថាហួសពេលចុះឈ្មោះបក្សសង្គ្រោះជាតិតាមការស្នើរបស់សហរដ្ឋអាមេរិក
Your browser doesn’t support HTML5
កាលពីសប្តាហ៍មុនក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងការសោកស្តាយដែលគណបក្សសង្គ្រោះជាតិមិនបានចូលរួមក្នុងការបោះឆ្នោតជាតិខាងមុខ ហើយថាការណ៍នេះនាំឱ្យមានភាពមន្ទិលសង្ស័យលើការបោះឆ្នោតក្នុងពេលខាងមុខ។ រីឯគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាតិសហរដ្ឋអាមេរិកក៏បានអនុម័តលើសេចក្តីស្នើច្បាប់មួយ ដែលដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាណាដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យផងដែរ។ ការទទួលពាក្យសុំចុះឈ្មោះគណបក្សនយោបាយបានបញ្ចប់កាលពីថ្ងៃទី១៤ ខែឧសភា ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលស្គាល់គណបក្សចំនួន១៦ និងកំពុងតែពិនិត្យមើលបន្តទៀត។ លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអ្នកនាំពាក្យ៕