សភាអាមេរិកាំងស្នើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា រីឯសង្គ្រោះជាតិសុំពលរដ្ឋកុំទៅបោះឆ្នោត
Your browser doesn’t support HTML5
គណបក្សសង្គ្រោះជាតិបានអំពាវនាវឱ្យពលរដ្ឋកុំទៅបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាខាងមុខ រីឯសមាជិកសភាសហរដ្ឋអាមេរិកចំនួន៦រូប បានស្នើសេចក្តីព្រាងច្បាប់ថ្មីមួយទៀតដែលមានឈ្មោះថា Cambodian Democracy Act of 2018 ឬ H.R. 5754 ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាណា ដែលវាយប្រហារលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងនោះមានការហាមឃាត់ទិដ្ឋាការមិនឱ្យចូលសហរដ្ឋអាមេរិក និងរឹតបន្តឹងសកម្មភាពពាណិជ្ជកម្មជាដើម។ លោក ម៉ែន គឹមសេងនៃ VOAបានសម្ភាសន៍លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ៕