បទសម្ភាសន៍ VOA៖ បុគ្គលិកកាសែតភ្នំពេញប៉ុស្តិ៍ថា ការបណ្ដេញបុគ្គលិកគឺជាការគំរាមកំហែងសេរីភាពសារព័ត៌មាន
Your browser doesn’t support HTML5
ក្រុមបុគ្គលិកទាំងជាតិនិងអន្តរជាតិជាង២០នាក់របស់កាសែតភ្នំពេញប៉ុស្តិ៍ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយសំដែងការមិនពេញចិត្តនឹងការបណ្ដេញនិពន្ធនាយករបស់ពួកគេចេញពីការងារភ្លាមៗ ក្រោយពីកាសែតនេះ ត្រូវបានគ្រប់គ្រងដោយម្ចាស់ថ្មី។ ក្រុមអ្នកយកព័ត៌មានឱ្យកាសែតនេះ លើកឡើងថា បុគ្គលិកជាច្រើន បានសម្រេចចិត្តលាលែងពីការងាររួចទៅហើយ ដើម្បីប្រឆាំងនឹងការបណ្ដេញចេញនេះ។ លោក សាយ មុន្នីនៃវីអូអេ បានសម្ភាសន៍ កញ្ញា យន់ ស៊ីនាត អ្នកយកព័ត៌មានម្នាក់របស់កាសែតភ្នំពេញប៉ុស្តិ៍ អំពីការតវ៉ាប្រឆាំងនឹងការបណ្ដេញបុគ្គលិកកាសែតភ្នំពេញប៉ុស្តិ៍នេះដូចតទៅ៕