បទសម្ភាសជាមួយផលិតករភាពយន្តឯកសារ «៣ឆ្នាំ ៨ខែ ២០ថ្ងៃ»
Your browser doesn’t support HTML5
លោកស្រី សេតណាតា រ៉ូស្ហាន ផលិតករភាពយន្តបានចំណាយពេលបួនឆ្នាំស្រាវជ្រាវនិងសម្ភាសសាក្សី និងមេដឹកនាំខ្មែរក្រហមក្នុងនោះមានលោក ខៀវ សំផន អតីតប្រមុខរដ្ឋដោយចំណាយពេលពីរសប្តាហ៍សម្ភាសនិងថតសកម្មភាពប្រចាំថ្ងៃរបស់គាត់ហើយបានផលិតភាពយន្តឯកសារ «៣ឆ្នាំ ៨ខែ ២០ថ្ងៃ»។ ភាពយន្តនេះទទួលបានរង្វាន់ធំចំនួន៣ កាលពីឆ្នាំ២០០៩។ លោកស្រីបានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេងអ្នកយកព័ត៌មានVOA នៅឯគេហដ្ឋានក្នុងទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី១៨ខែមេសា បន្ទាប់ពីការសម្ពោធស្តូបសាធារណៈមួយរំឭកដល់ជនរងគ្រោះនៃរបបខ្មែរក្រហម៕