កម្រង​រូបភាពVOA៖ មេដឹកនាំ​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង ចាប់ផ្តើម​ជំនួប​កំពូល

មេដឹក​នាំកូរ៉េ​ខាងជើង លោក Kim Jong Un (កណ្តាល​ខាង​លើ) ហុំព័ទ្ធ​ដោយ​អង្គរក្ស​របស់​លោក នៅពេល​ដែល​ទៅ​ដល់​ទីកន្លែង​សម្រាប់​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកMoon Jae-in នៅក្នុង​ផ្នែក​របស់​ប្រទេស​កូរ៉េ​ខាងជើង​​នៃ​ភូមិ Panmunjom ក្នុង​តំបន់​ដែល​គ្មាន​យោធា នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។

មេដឹក​នាំកូរ៉េ​ខាងជើង លោក Kim Jong Un ចាប់​រលាក់ដៃ​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកMoon Jae-in នៅ​ឯ​​ព្រំដែន គ្រាដែល​ភាគី​ទាំងពីរ​បាន​ទៅ​ដល់​ទីកន្លែង​សម្រាប់​ជំនួប​កំពូល នៅ​ភូមិ Panmunjom​ដែល​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​កូរ៉េ​ជា​បណ្តោះ​អាសន្ន បាន​ធ្វើ​ឡើង។ រូបភាព​នេះ ថត​ចេញ​ពី​វីដេអូ នៅ​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។

មេដឹកនាំ​កូរ៉េ​ខាងជើង លោក Kim Jong Un ឆ្លង​កាត់​ខ្សែ​បន្ទាត់​ព្រំដែន​យោធា ដើម្បី​ទៅ​ជួប​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកMoon Jae-in នៅ​ក្នុង​ភូមិ Panmunjom ដែល​ជា​ភូមិ​ព្រំដែន ក្នុង​តំបន់​ដែល​គ្មាន​យោធា នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។

ក្នុង​រូបភាព​ដែល​ថត​ចេញ​ពី​វីដេអូ​ផ្តល់​ឲ្យ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េ នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ បង្ហាញ​ពី​មេដឹកនាំ​កូរ៉េ​ខាងជើង លោក Kim Jong Un ឆ្លង​ព្រំដែន​ចូល​ប្រទេស​កូរ៉េ​ខាងត្បូង​ជាមួយនឹង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកMoon Jae-in សម្រាប់​ការចរចា​ផ្ទាល់មុខ​ជាប្រវត្តិសាស្រ្ត​របស់​ពួកអស់លោក នៅក្នុង​ភូមិ Panmunjom។

មេដឹកនាំ​កូរ៉េ​ខាងជើង លោក Kim Jong Un (ឆ្វេង) និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកMoon Jae-in ដើរ​ជាមួយ​គ្នា នៅ​ឯ​ភូមិ​ព្រំដែនPanmunjom ក្នុង​តំបន់​ដែល​គ្មាន​យោធា នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។

បុរស​ម្នាក់​លើ​បង្ហាញ​ផែនទី​រួម​នៃកូរ៉េ​ទាំងពីរ គ្រាដែល​លោក មើល​ការរាយការណ៍​ព័ត៌មាន អំពី​ជំនួប​កំពូល​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង នៅ​ក្បែរ​តំបន់​គ្មាន​យោធា ដែល​ខ័ណ្ឌចែក​ប្រទេស​កូរ៉េទាំងពីរ ក្នុងតំបន់ Paju នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកMoon Jae-in និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក Kim Jong Un ទៅ​ដល់​អគារ​សន្តិភាព Peace House នៅក្នុង​ភូមិ Panmunjom​ដែល​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​កូរ៉េ​ជា​បណ្តោះ​អាសន្ន បាន​ធ្វើ​ឡើង ហើយ​ភូមិ​នេះ​ស្ថិត​នៅក្នុង​តំបន់​ដែល​គ្មាន​យោធា ដែល​​ខ័ណ្ឌចែក​ប្រទេស​កូរ៉េ​ទាំងពីរ ក្នុង​ភូមិ Panmunjom នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។

ក្នុង​រូបភាព​ដែល​ថត​ចេញ​ពី​វីដេអូ​ផ្តល់​ឲ្យ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េ បង្ហាញ​ពី​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un ចុះ​ហត្ថលេខា​លើ​សៀវភៅ​កត់ត្រា​របស់​ភ្ញៀវ​ដោយ​មាន​​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកMoon Jae-in ឈរ​នៅ​ក្បែរ (ឆ្វេង) នៅ​ក្នុង​អគារ​សន្តិភាព Peace House នៅ​ក្នុង​ភូមិ Panmunjom ដែល​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​កូរ៉េ​ជា​បណ្តោះ​អាសន្ន បាន​ធ្វើ​ឡើង ហើយ​ភូមិ​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​គ្មាន​យោធា ដែល​​ខ័ណ្ឌចែក​ប្រទេស​កូរ៉េ​ទាំងពីរ ក្នុង​ភូមិ Panmunjom នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។

ប្រជាពលរដ្ឋ​កូរ៉េ នាំគ្នា​អបអរសាទរ នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។

ប្រជាពលរដ្ឋ មើល​ការផ្សាយ​បន្ត​ផ្ទាល់​ក្នុង​ទីក្រុង​សេអ៊ូល នៅ​ពេល​ដែល​​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកMoon Jae-in (ស្តាំ) ដើរ​ជាមួយនឹង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un (ឆ្វេង) នៅក្នុង​តំបន់​ដែល​គ្មាន​យោធា នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។