កម្រងរូបភាព៖ ប្រជាពលរដ្ឋខេត្តក្រចេះតវ៉ាទាមទារដំណោះស្រាយលើបញ្ហាដីធ្លីនៅស្រុកស្នួល
ប្រជាពលរដ្ឋមកពីខេត្តក្រចេះកាន់រូបភរិយារបស់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន ក្នុងការហែក្បួនបាតុកម្មទាក់ទិននឹងជម្លោះដីធ្លី នៅក្បែរគេហដ្ឋានរបស់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន កាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជួបជាមួយអ្នកតំណាងប្រជាពលរដ្ឋមកពីខេត្តក្រចេះដើម្បីពិភាក្សាអំពីដំណោះស្រាយនិងទទួលញត្តិទាក់ទិននឹងជម្លោះដីធ្លី នៅក្បែរគេហដ្ឋានរបស់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន កាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)
ប្រជាពលរដ្ឋពីខេត្តក្រចេះដែលរងជម្លោះដីធ្លី ទល់នឹងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឡើងមកដង្ហែញាត្តិតាមដងផ្លូវនៅរាជធានីភ្នំពេញ ទាមទារសុំការដំណោះស្រាយដោយរដ្ឋាភិបាលទៅលើការបាត់បង់ដីធ្លីដែលពួកគាត់អះអាងថាជារបស់ពួកគាត់។ នេះជាលើកទី២ ដែលក្រុមប្រជាពលរដ្ឋមានប្រមាណ ៣០០ នាក់ ធ្វើដំណើរមករាជធានីភ្នំពេញ សុំការដោះស្រាយ ក្រោយជម្លោះដែលបង្កឲ្យមានការផ្ទុះអាវុធ និងរងរបួសកាលពីថ្ងៃទី៨ ខែមិនា កន្លងទៅ នៅក្រុមហ៊ុនចម្ការកៅស៊ូមេមត់, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA)
លោកស្រី ស សារឿន អាយុ៦៤ឆ្នាំ ជាប្រជាពលរដ្ឋមួយរូបដែលរងជម្លោះលើបញ្ហាដីធ្លីនៅខេត្តក្រចេះ ចូលរួមដាក់ញត្តិស្នើររដ្ឋាភិបាលឲ្យដោះស្រាយបញ្ហាដីធ្លីរបស់គាត់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA)
ប្រជាពលរដ្ឋមួយរូប គឺលោក ហង្ស ពៅ អាយុ៥៥ឆ្នាំ រងជម្លោះលើបញ្ហាដីធ្លីនៅខេត្តក្រចេះ ចូលរួមដាក់ញត្តិស្នើររដ្ឋាភិបាលឲ្យដោះស្រាយបញ្ហាដីធ្លីរបស់គាត់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
លោកឃី ផេង វ័យ ៧២ឆ្នាំ រងជម្លោះលើបញ្ហាដីធ្លីនៅខេត្តក្រចេះ ចូលរួមដាក់ញត្តិស្នើររដ្ឋាភិបាលឲ្យដោះស្រាយបញ្ហាដីធ្លីរបស់គាត់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជួបជាមួយអ្នកតំណាងប្រជាពលរដ្ឋមកពីខេត្តក្រចេះដើម្បីពិភាក្សាអំពីដំណោះស្រាយនិងទទួលញត្តិទាក់ទិននឹងជម្លោះដីធ្លី នៅក្បែរគេហដ្ឋានរបស់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន កាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)
ប្រជាពលរដ្ឋពីខេត្តក្រចេះដែលរងជម្លោះដីធ្លី ទល់នឹងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឡើងមកដង្ហែញាត្តិតាមដងផ្លូវនៅរាជធានីភ្នំពេញ ទាមទារសុំការដំណោះស្រាយដោយរដ្ឋាភិបាលទៅលើការបាត់បង់ដីធ្លីដែលពួកគាត់អះអាងថាជារបស់ពួកគាត់។ (ខាន់ សុគុំមនោ/VOA)