បទសម្ភាសន៍VOA៖ ខ្មែរអាមេរិកាំងម្នាក់អំពាវនាវឲ្យខ្មែរកសាងប្រទេសក្នុងថ្ងៃរំឭកពីខួប៤៣ឆ្នាំនៃការចូលកាន់កាប់អំណាចរបស់ខ្មែរក្រហម
Your browser doesn’t support HTML5
នៅថ្ងៃទី១៧ ខែមេសានេះ កាលពី៤៣ ឆ្នាំមុនក្រុមខ្មែរក្រហម បានចូលដណ្តើមកាន់ កាប់អំណាច ក្រោយពីបានទទួលជ័យជម្នះពីកងទ័ពដឹកនាំដោយលោក សេនាប្រមុខ លន់ ណុល ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ក្រុមខ្មែរក្រហមត្រូវគេស្តីបន្ទោសថាបានកាប់សម្លាប់ពលរដ្ឋខ្មែរ តាមរយៈអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ការបង្ខំឲ្យធ្វើការហួសកម្លាំង និងទារុណ្មកម្មផ្សេងៗទៀត ដែលធ្វើឲ្យពលរដ្ឋជាង១លាន៧ សែននាក់ ស្លាប់បាត់បង់ជីវិត គ្រួសាររាប់ម៉ឺនសែននាក់ត្រូវព្រាត់ប្រាស់ ភៀសខ្លួនចេញពីប្រទេស និងផលប៉ះពាល់ធ្ងន់ធ្ងរផ្សេងៗទៀត។ ខ្មែរអាមេរិកាំងម្នាក់ដែលរស់នៅក្នុងរដ្ឋម៉ារីឡែន (Maryland) គឺលោក បណ្ឌិត ទន់ សុវណ្ណ ដែលជាអតីតនិស្សិតភៀសខ្លួននៅក្នុងសហរដ្ឋអាមេរិកពេលលោកមករៀនយកសញ្ញាប័ត្របណ្ឌិត បានបរិយាយពីរឿងរ៉ាវ ដែលក្រុមខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជា កាលពីជាង៤ ទសវត្សរ៍មុន និងបញ្ហាលំបាកផ្សេងៗដែលលោកប្រឈមនៅពេលនោះ។ តទៅនេះជាកិច្ចសម្ភាសន៍របស់លោក សុខ ខេមរា នៃVOA ជាមួយលោក ទន់ សុវណ្ណ៕