បទសម្ភាសន៍ VOA៖ «រដូវអត់អាហារ»បង្ហាញពីការរួចជីវិតវេជ្ជបណ្ឌិតខ្មែរ-អាមេរិកាំង
Your browser doesn’t support HTML5
អតីតនិស្សិតពេទ្យម្នាក់បានរស់រានមានជីវិតពីរបបខ្មែរក្រហម ប៉ុន្តែសមាជិក២៣នាក់ទៀតក្នុងក្រុមគ្រួសារបានស្លាប់បាត់បង់ជីវិត ហើយខ្លួនគាត់ក៏ស្ទើរតែស្លាប់បាត់បង់ជីវិត បើកុំតែបានជំនាញពេទ្យជួយ។ លោក សៀង សេង ដែលនៅពេលនេះបានចូលនិវត្តន៍ពីការងារជាវេជ្ជបណ្ឌិតនៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក បានចែករំលែកបទពិសោធឈឺចាប់នេះតាមរយៈសៀវភៅកំណត់ហេតុផ្ទាល់ខ្លួន ដែលមានចំណងជើងថា «រដូវអត់អាហារ» (Starving Season: One Person’s Story)។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោក សៀង សេង ដូចតទៅ៕