កម្រងរូបភាព៖ «ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ»
លោកឯកអគ្គរដ្ឋទូត អនុទូត និងមន្រ្តីប្រចាំស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាធ្វើការអុជធូបបួងសួងក្នុងស្ថានទូតមុននឹងកម្មវិធីសូត្រមន្តចូលឆ្នាំថ្មីកាលពីថ្ងៃទី០៦ មេសា ២០១៨។(ទុំ ម្លិះ/VOA)
ភរិយារបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា អ្នកស្រី សុធី ហៃ ព្រមទាំងមន្រ្តីស្ថានទូតអាមេរិកប្រចាំកម្ពុជាកំពុងសម្តែងរបាំប្រពៃណីខ្មែរ ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងបរិវេណស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)
លោកឯកអគ្គរដ្ឋទូត William Heidt និងភរិយាអ្នកស្រី Sothy Heidt ប្រគេនទេយ្យទានជូនព្រះសង្ឃនៅក្នុងការប្រារព្ធពិធីចូលឆ្នាំប្រពៃណីខ្មែរនៅស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា កាលពីថ្ងៃទី០៦ មេសា ២០១៨។(ទុំ ម្លិះ/VOA)
ភរិយារបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា អ្នកស្រី សុធី ហៃ ព្រមទាំងមន្រ្តីស្ថានទូតអាមេរិកប្រចាំកម្ពុជាកំពុងសម្តែងរបាំប្រពៃណីខ្មែរ ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងបរិវេណស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងភរិយា ព្រមទាំងមន្រ្តីស្ថានទូតអាមេរិកប្រចាំកម្ពុជាកំពុងសម្តែងវគ្គមួយក្នុងរឿង «ទុំទាវ» ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងបរិវេណស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)

បុគ្គលិកស្ថានទូតអាមេរិកប្រចាំកម្ពុជា កំពុងអង្គុយសំពះសូត្រមន្ត ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងបរិវេណស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)
មន្រ្តីស្ថានទូតអាមេរិកប្រចាំកម្ពុជាកំពុងលេងល្បែងប្រជាប្រិយបោះអង្គញ់ ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងបរិវេណស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)