បទ​សម្ភាសន៍៖ កូន​ខ្មែរ​ត្រូវ​ចេះ​ភាសា​ជាតិ​ឲ្យ​ច្បាស់​ ទោះ​​ជា​ភាសា​បរទេស​មាន​សារៈ​សំខាន់​ក៏​ដោយ

Your browser doesn’t support HTML5

ការ​សិក្សា​ភាសា​បរទេស​ ពិសេស​ភាសា​អង់គ្លេស​គឺ​មាន​សារៈ​សំខាន់​សម្រាប់​ការ​ប្រាស្រ័យ​ទាក់​ទង ការ​សិក្សា​ស្រាវជ្រាវ​នៅ​ថ្នាក់​ឧត្តមសិក្សា និង​ពេល​ចូល​បម្រើ​ការងារ​ជា​ដើម។ ប៉ុន្តែ​ការ​សិក្សា​ភាសា​បរទេស​នៅ​ក្នុង​វ័យ​ក្មេង​ពេក​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាសា​ជាតិ​របស់​ខ្លួន នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន IDP ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​អប់រំ​ភាសា​អង់គ្លេស​ឬ​ហៅ​កាត់​ថា ACE និង​ជា​ស្ថាប័ន​ដែល​ជួយ​ប្រឹក្សា​យោបល់​ដល់​សិស្ស​និស្សិត​ដែល​ចង់​បន្ត​ការ​សិក្សា​នៅ​បរ​ទេស។ លោក​ ម៉ៅ ស្រេង បាន​អញ្ជើញ​មក​កាន់​បន្ទប់​ផ្សាយ​របស់​ VOA នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ហើយ​បាន​ផ្តល់​បទ​សម្ភាស​ដល់​កញ្ញា ស្រេង លក្ខិណា នៃ VOA អំពី​លក្ខខណ្ឌ​ដើម្បី​ចូលរៀន​នៅ​សាកល​វិទ្យាល័យ​នៅ​បរទេស​និង​សារៈ​សំខាន់​នៃ​ភាសា​អង់គ្លេស​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ផល​ប៉ះពាល់​នៃ​ការ​សិក្សា​ភាសា​បរទេស​ក្នុង​វ័យ​ក្មេង​ពេក​ទៅ​លើ​ភាសា​ជាតិ។ សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាស​នេះ​ដូច​ត​ទៅ៖