បទសម្ភាសន៍ VOA៖ សិល្បករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ក្នុង​សន្និសីទ​ថ្នាក់​អន្តរជាតិ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន

Your browser doesn’t support HTML5

លោក​ ស្វាយ សារ៉េត ​ដែល​ជា​ជាង​ចម្លាក់​និង​ជា​សិល្បករ​សហសម័យ​ខ្មែរ​ម្នាក់ ត្រូវ​បាន​ជ្រើសរើស​មក​ធ្វើ​បទបង្ហាញ និង​តាំង​ចម្លាក់​របស់​លោក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ជា​ទីកន្លែង​ដែល​អ្នកជំនាញ​ពហុវិស័យ​និង​អ្នកចូលរួម​ជាង​៣.០០០នាក់ ជួបប្រជុំគ្នា។ កម្មវិធី​នេះ រៀបចំ​ដោយ​សមាគម​ការសិក្សា​តំបន់​អាស៊ី​ ឬ ​Association of Asian ​Studies ​ចាប់ពី​ថ្ងៃទី២២ ​ដល់​ថ្ងៃ​ទី ២៥ មីនា ឆ្នាំ២០១៨។ លោក សុខ ខេមរា នៃ VOA បាន​សម្ភាស​លោក​ ស្វាយ សារ៉េត​ នៅក្នុង​កម្មវិធី​បង្ហាញ​ចម្លាក់​របស់​លោក។ សន្និសីទ​នេះ ក៏​មាន​អ្នកជំនាញ​ពហុវិស័យ​ បាន​បង្ហាញ និង​ពិភាក្សា​អំពី​បញ្ហា​សេដ្ឋកិច្ច ​នយោបាយ ​បញ្ហា​សង្គម​ បញ្ហា​សិទ្ធិ​ពលរដ្ឋ​ រឿង​ដីធ្លី ការ​បោះឆ្នោត ​សន្តិសុខ ​និង​ស្ថិរភាព​តំបន់​ និង​សកល​ជាដើម៕