បទ​សម្ភាសន៍ ​VOA៖ ​អ្នក​តស៊ូ​មតិ​ថា ​ក្នុង​វិបត្តិ​នយោបាយ ស្ត្រី​ជា​អ្នក​រង​គ្រោះ​មុនគេ

Your browser doesn’t support HTML5

ពិភព​លោក​នឹង​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ក្នុង​សប្ដាហ៍​នេះ។ ​​នៅ​កម្ពុជា​វិញ ​អ្នក​ឃ្លាំ​មើល ​និង​តស៊ូ​មតិ​​ដើម្បី​ស្ត្រី​បាន​និយាយ​ថា ​បញ្ហា​ស្ត្រី​នៅ​តែ​មាន​លក្ខណៈ​​ប្រឈម​ដូច​ឆ្នាំ​មុនៗ​ដែរ ​ក៏​ប៉ុន្តែ​គេ​បាន​សង្កេត​ឃើញ​ការ​ចូល​រួម​យ៉ាង​សកម្ម​ជាង​មុន​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ និង​ការងារ​  ហើយ​នៅ​ពេល​មាន​​វិបត្តិ​នយោបាយ​ដ៏​ជ្រាល​ជ្រៅ​នេះ​​ ស្ត្រី​​ងាយ​រង​គ្រោះ​ជាង​បុរស។ ​លោក ​​អូន​ ឆេងប៉រ ​នៃ​ VOA ​បាន​សម្ភាស​​កញ្ញា ​សេង រាសី ​អ្នក​សម្រប​សម្រួល​​កម្មវិធី​សមភាព​​យ៉េនឌ័រ​ក្នុង​វិស័យ​នយោបាយ​នៃ​អង្គការ​សីលកា​ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់ ​VOA​ នៅ​​រាជធានី​ភ្នំពេញ​ដូច​ត​ទៅ៖