បទសម្ភាសន៍ VOA៖ សកម្មភាពដំបូងរបស់ចលនាសង្គ្រោះជាតិគឺយុទ្ធនាការពហិការទំនិញក្រុមហ៊ុនគ្រួសារលោក ហ៊ុន សែន
Your browser doesn’t support HTML5
ចលនាសង្រ្គោះជាតិដែលដឹកនាំដោយលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនជាលើកដំបូងតាមរយៈបណ្តាញសង្គម Facebook ដោយអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ទទួលទានទឹកបរិសុទ្ធម៉ាកវីតាល់ ដែលជាក្រុមហ៊ុនទឹកបរិសុទ្ធរបស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក រី គា អគ្គលេខាធិការនៃចលនានេះ អះអាងថា នេះជាយុទ្ធនាការទី១ដើម្បីប្រឆាំងនឹងក្រុមហ៊ុនផ្សេងៗទៀត ដែលមានម្ចាស់ជាសាច់ញាតិរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងគោលបំណងផ្តាច់សេដ្ឋកិច្ចក្រុមគ្រួសាររបស់លោក។ សូមលោកអ្នកស្តាប់បទសម្ភាសន៍ទាំងស្រុងរវាងកញ្ញា កាន់ វិច្ឆិកា នៃ VOA ជាមួយនឹងលោក រី គា ដូចតទៅ៖