បទ​សម្ភាសន៍ VOA ៖ វិធី​សាស្ត្រ​និង​បច្ចេកវិទ្យា​​នៃ​ការ​បង្រៀន​ច្បាប់​នៅ​​​អាមេរិក​អាច​ជា​គំរូ​ដល់​ការ​អប់រំ​​ច្បាប់​នៅ​កម្ពុជា

Your browser doesn’t support HTML5

កម្មវិធី​គម្រោង​មេដឹកនាំ​យុវជន​អាស៊ីអាគ្នេយ៍​ឬ YSEALI Professional Fellows Program កាល​ពី​ឆ្នាំ​២០១៧ បាន​ផ្តល់​ឱកាស​ដល់​​​អ្នក​មាន​អាជីព​វ័យ​ក្មេង​​​កម្ពុជា​​ចំនួន​៨​​រូប ​ឲ្យ​មក​ដក​ពិសោធន៍​​ការងារ​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​ជាង​មួយ​ខែ។ ​​​លោក តាយ លីណា  អាយុ​៣០​ឆ្នាំ ជា​​សាស្ត្រាចារ្យ​​​ផ្នែក​ច្បាប់​មួយ​រូប​និង​ជា​សហនាយក​ជាតិ​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​មជ្ឈមណ្ឌល​ដាប់ប៊ែលយូអេសឌី ហាន់ដា សម្រាប់​សិទ្ធិ​មនុស្ស​និង​យុត្តិធម៌​អន្តរជាតិ (WSD Handa Center for Human Rights and International Justice) ដែល​តាមដាន​សាលាក្តី​ខ្មែរ​ក្រហម ​ជា​អ្នក​ចូល​រួម​​ម្នាក់​​ក្នុង​ចំណោម​អ្នក​ចូល​រួម​ខ្មែរ​ទាំង​៨​នាក់។ លោក​បាន​​ថ្លែង​ប្រាប់​លោក សឹង សុផាត នៃ VOA ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ចុង​ឆ្នាំ​២០១៧ ថា លោក​ចង់​ប្រាថ្នា​នាំ​​​វិធីសាស្ត្រ​ការ​បង្រៀន​បែប​«សិស្ស​មជ្ឈមណ្ឌល‍»​​និង​បច្ចេកវិទ្យា​ទំនើប​ដែល​លោក​បាន​ឃើញ​គេ​ប្រើ​​នៅ​សាលា​ច្បាប់​នៅ​​សហរដ្ឋ​អាមេរិក ទៅ​អនុវត្ត​នៅ​ប្រទេស​កម្ពុជា។ ​​សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​នេះ​ទាំង​ស្រុង​ដូច​តទៅ៖