បទសម្ភាសន៍VOA៖ បក្ស​សង្គ្រោះជាតិ​ថា ការបោះឆ្នោត​ព្រឹទ្ធសភា​បំផ្លាញ​ប្រជាធិបតេយ្យ

Your browser doesn’t support HTML5

គណបក្ស​សង្គ្រោះ​ជាតិ​ចាត់ទុក​ថា ការបោះឆ្នោត​ព្រឹទ្ធសភា «ឡប់ឡែ» ដែល​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​សុំ​កុំ​ឱ្យ​អន្តរជាតិ​ទទួល​ស្គាល់។ ប៉ុន្តែ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ស្ថាប័ន​រៀបចំ​ការឆ្នោត​នេះ បាន​បោះពុម្ព​សន្លឹកឆ្នោត​ចំនួន ២៥.៩៥០ សន្លឹក​រួចរាល់​ហើយ ដើម្បី​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាលទី​៤​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​២៥​ខែ​កុម្ភៈ​ខាង​មុខ។ សូម​លោក​អ្នកនាង​ស្តាប់​បទសម្ភាស​ខ្លី​រវាង​លោក ម៉ែន គឹមសេង នៃ VOA ជាមួយ​នឹង​លោកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ៕