Hello VOA៖ អ្នកស្រី មូរ សុខហួរ ថាទង្វើលោក ឈាង វុន រំខានដល់ផ្លូវកាយនិងអារម្មណ៍ស្រ្តី
Your browser doesn’t support HTML5
ស្ត្រីកម្ពុជានៅតែប្រឈមមុខនឹងការរើសអើង និងការយាយីរំខានពេលចូលរួមក្នុងឆាកនយោបាយនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដូចជាករណីកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េតអតីតចៅសង្កាត់អូចារដែលត្រូវបានអ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាគឺ លោក ឈាង វុន ចោទប្រកាន់ថា ហាងលក់ដូររបស់នាង ជាកន្លែងដែលមានពួកគាំទ្រចលនាឧទ្ទាមចេញចូល និងធ្វើការជាដើម។ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិយល់ថា នេះជាការយាយីរំខានទាំងផ្លូវកាយ និងផ្លូវអារម្មណ៍របស់ស្រ្តី ដោយសារតែការចូលរួមក្នុងឆាកនយោបាយ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ០១ កុម្ភៈ ២០១៨)