បទ​សម្ភាសន៍ VOA៖ ​​ការ​អប់រំ​ក្នុង​​សហគមន៍​និង​ការ​អប់រំ​​ក្រៅ​ថ្នាក់​មាន​សារៈសំខាន់​សម្រាប់​​ការ​អភិវឌ្ឍ

Your browser doesn’t support HTML5

កម្មវិធី​ «ដំណោះស្រាយ​សហគមន៍‍» ឬ Community Solutions Program ដែល​រៀបចំ​ដោយ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ជា​កម្មវិធី​បណ្តុះបណ្តាល​ភាព​ជា​អ្នក​ដឹកនាំ​សហគមន៍​​ដល់​អ្នក​ជំនាញ​វ័យ​ក្មេង ដោយ​នាំ​ពួក​គេ​មក​ដក​ពិសោធន៍​ការងារ​រយៈ​ពេល​៤​ខែ​នៅ​​តាម​អង្គការ​សហគមន៍​ឬ​ស្ថាប័ន​មូលដ្ឋាន​នានា​​នៅ​សហរដ្ឋ​អាមេរិក។ លោក ជុន គឹមអេង អាយុ​២៧​ឆ្នាំ ​​ប្រធាន​គ្រូ​នៅ​វិទ្យាស្ថាន​​ភាសា​មួយ​​​​ បាន​ចូល​កម្មវិធី Community Solutions Program នេះ​កាល​ពី​ចុង​​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ​នៅ​​អង្គការ​ពីរ​ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក ជុន គឹមអេង​ ដែល​ធ្លាប់​ទៅ​សិក្សា​ខាង​អនុបណ្ឌិត​នៅ​ប្រទេស​អេស្ប៉ាញ​ផង ពន្យល់​​លោក សឹង សុផាត នៃ VOA នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​មុន​បញ្ចប់​កម្មវិធី​នេះ អំពី​សារៈសំខាន់​នៃ​ការ​អប់រំ​សម្រាប់​សហគមន៍​ ការ​អប់រំ​ក្រៅ​ថ្នាក់ និង​ការ​ដក​ពិសោធន៍​ការងារ​​របស់​លោក​រយៈ​ពេល​៤​ខែ​នៅ​សហរដ្ឋ​អាមេរិក។ សូម​លោក​អ្នក​ស្តាប់​​បទសម្ភាសន៍​​នេះដូច​តទៅ៖