បទសម្ភាសន៍ VOA៖ ឯកអគ្គរាជទូតជប៉ុនមានសុទិដ្ឋិនិយមអំពីនយោបាយ និងទំនាក់ទំនងជាមួយកម្ពុជា
Your browser doesn’t support HTML5
អស់ពេលមួយឆ្នាំហើយ ដែលលោក Hidehisa Haronouchi បានបំពេញបេសកកម្មនៅភ្នំពេញ ក្នុងនាមជាឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងកាលវេលាដ៏សំខាន់នៃវត្តមានជប៉ុនក្នុងការជួយផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់កំណែទម្រង់ការបោះឆ្នោត ចំពេលដែលការវិវត្តនយោបាយនៅប្រទេសកម្ពុជានាពេលថ្មីៗនេះបានប្រព្រឹត្តឡើងចុះយ៉ាងលឿនរហ័ស។ ក្នុងការឆ្លើយឆ្លងតាមសារអេឡិចត្រូនិកមួយជាមួយលោក អូន ឆេងប៉រ នៃ VOA លោកឯកអគ្គរាជទូត Hidehisa Horinouchi បាននិយាយអំពីវត្តមានជប៉ុននៅកម្ពុជា បញ្ហានយោបាយនៃប្រទេសនៅតាមដងទន្លេមេគង្គមួយនេះ និងការបន្តផ្ដល់ជំនួយបោះឆ្នោត។ សូមលោកអ្នកនាងស្តាប់ខ្លឹមសារនៃបទសម្ភាសន៍នេះទាំងស្រុងជាភាសាខ្មែរដូចតទៅ៕