បទសម្ភាសន៍ VOA៖ រដ្ឋាភិបាលមិនគួររមិលគុណចំពោះសង្គមស៊ីវិលដែលជួយជនរងគ្រោះ
Your browser doesn’t support HTML5
ខណៈដែលការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានចាប់ផ្តើមយ៉ាងគំហុកចាប់តាំងពីដើមខែកញ្ញាមក ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលសកម្មក្នុងកិច្ចការពារសិទ្ធិមនុស្សនិងសិទ្ធិលំនៅដ្ឋានរបស់ពលរដ្ឋរងគ្រោះ ក៏បានក្លាយជាគោលដៅនៃការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលដែរ។ លោក សៀ ភារម្យ នាយកប្រតិបត្តិនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ដែលជាអង្គការមួយ ស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋាភិបាលដែរនោះ បានថ្លែងថា រដ្ឋាភិបាលមិនគួររមិលគុណចំពោះអង្គការសង្គមស៊ីវិលដែលជួយជនរងគ្រោះដោយស្មោះត្រង់នោះទេ។ សូមលោកអ្នកស្ដាប់បទសម្ភាសន៍របស់លោក សាយ មុន្នី នៃវីអូអេ ជាមួយ លោក សៀ ភារម្យ ក្នុងពេលដែលលោកធ្វើទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទទី១១ខែធ្នូនេះ ដូចតទៅ៕