បទសម្ភាសន៍ VOA៖ អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងថា ពលរដ្ឋខ្មែរត្រូវតែហ៊ានលះបង់ប្រយោជន៍ខ្លីដើម្បីផលប្រយោជន៍យូរអង្វែង
Your browser doesn’t support HTML5
ខណៈដែលសហគមន៍អន្តរជាតិ កំពុងតែដាក់សម្ពាធនយោបាយកាន់តែខ្លាំងលើរដ្ឋាភិបាលខ្មែរ ក្រុមពលរដ្ឋខ្មែរនៅក្រៅប្រទេស បានទទូចឲ្យមានការដាក់សម្ពាធសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីឲ្យរដ្ឋាភិបាលខ្មែរ ងាកមកគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យឡើងវិញ។ លោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានលើកឡើងថា ថ្វីបើពលរដ្ឋខ្មែរខ្លះ អាចនឹងរងផលប៉ះពាល់ពីទណ្ឌកម្មសេដ្ឋកិច្ចរបស់សហគមន៍អន្តរជាតិក៏ដោយ ក៏ពួកគេ គួរតែហ៊ានលះបង់ផលប្រយោជន៍ខ្លះ ដើម្បីជំរុញឲ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះរឿងនេះ។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍លោក ទូច វិបុល អំពីរឿងនេះ ខណៈដែលអនុគណៈកម្មាធិការសភាសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វ្រិក បើកសវនាការមួយអំពីបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅថ្ងៃអង្គារទី១២ ខែធ្នូនេះ៕