បទសម្ភាសន៍VOA៖ តំណាងរាស្រ្តកំពង់ចាមស្នើសុំឱ្យអ្នកគាំទ្រស្ងប់ស្ងៀមនិងរង់ចាំយុទ្ធសាស្ត្រថ្មី
Your browser doesn’t support HTML5
អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលកំពង់ចាមស្នើសុំឱ្យអ្នកគាំទ្ររក្សាភាពស្ងប់ស្ងៀម ក្រោយពីតុលាការកំពូលរំលាយគណបក្សប្រឆាំងដ៏ធំនេះ ហើយរង់ចាំមើលលទ្ធផលការទូតនៅក្រៅប្រទេស និងយុទ្ធសាស្រ្តបន្ទាប់របស់ថ្នាក់ដឹកនាំ។ លោក អ៊ុច សេរីយុទ្ធ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាមបានផ្តល់បទសម្ភាសន៍ដល់លោក ម៉ែន គឹមសេង នៃ VOAក្នុងខណៈពេលដែលលោកនិងក្រុមអ្នកតំណាងរាស្រ្តដទៃទៀតមករដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជួបជាមួយនឹងមន្ត្រីសហរដ្ឋអាមេរិក៕