បទសម្ភាសន៍VOA៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ជំរុញ​អាមេរិក​ឱ្យ​ប្រើ​ច្បាប់​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា

Your browser doesn’t support HTML5

ខណៈ​ដែល​តុលាការ​កំពូល​កម្ពុជា បាន​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ តាម​បណ្ដឹង​របស់​​រដ្ឋាភិបាល​នោះ មេដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ក្នុង​សហរដ្ឋ​អាមេរិក បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​ពិចារណា​ ប្រើ​ប្រាស់​ច្បាប់​ Magnitsky Act ដើម្បី​ហាមប្រាម​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ដែល​រំលោភ​សិទ្ធិមនុស្ស​ មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​អាមេរិក និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ដែល​រក្សា​ទុក​នៅ​អាមេរិក។ លោក សាយ មុន្នី នៃ VOA បាន​សម្ភាសន៍​លោក ព្រហ្ម សៅរ៍​នរ៉ា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ៕