បទសម្ភាសន៍ VOA៖ លោក ហូ វ៉ាន់ ថា បាតុកម្មជាទម្រង់នៃប្រជាធិបតេយ្យមិនមែនជាបដិវត្តន៍ពណ៌ទេ
Your browser doesn’t support HTML5
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលភ្នំពេញសោកស្តាយ ដែលប្រជាធិបតេយ្យត្រូវបាត់បង់នៅកម្ពុជា ប៉ុន្តែសម្តែងក្តីសង្ឃឹមថាពេលវេលានៃការស្តារប្រជាធិបតេយ្យឡើងវិញ នៅមាននៅឡើយបើកាលណាមានសម្ពាធអន្តរជាតិខ្លាំង។ លោក ហូ វ៉ាន់ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលភ្នំពេញ ក៏បានច្រានចោលការចោទប្រកាន់ពីការធ្វើបដិវត្តន៍ពណ៌ដោយអះអាងថា ការតវ៉ាកន្លងមកដែលលោកបានរៀបចំ គឺជាទម្រង់មួយនៃការសម្តែងការមិនពេញចិត្តតាមលទ្ធិប្រជាធិបតេយ្យ។ តទៅនេះជាបទសម្ភាសរវាងលោក ម៉ែន គឹមសេងនៃ VOAជាមួយនឹងលោក ហូ វ៉ាន់៕