កម្រង​រូបភាព៖ ប្រធានាធិបតី​អាមេរិក​នៅ​កិច្ចប្រជុំខួប៥០ឆ្នាំនៃអាស៊ាន នៅហ្វីលីពីន និង​កិច្ច​ប្រជុំ​កំពូល APEC នៅ​វៀតណាម

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចូលរួមពិធីលាងសាយភោជន៍ផ្លូវការមួយនៃកិច្ចប្រជុំកំពូលអាស៊ាន និងដៃគូអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ដៃជាមួយលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នៅពេលដែលលោក ត្រាំ បានចូលរួមពិធីលាងសាយភោជន៍ផ្លូវការមួយនៃពិធីគម្រប់ខួបទី៥០ឆ្នាំនៃអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​វៀតណាម Tran Dai Quang និង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ធ្វើ​សេចក្តី​ថ្លែងការ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មានរួម​គ្នា​មួយ ​នៅ​វិមាន​ប្រធានាធិបតី នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក​នាយករដ្ឋ​មន្ត្រី​វៀតណាម Nguyen Xuan Phuc ស្វាគមន៍​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃអាទិត្យ ទី១២ ខែ​វិច្ឆិកា ឆ្នាំ២០១៧។ 

អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក Nguyen Phu Trong និង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ពិភាក្សា​គ្នា​នៅក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​នៅ​ទីស្នាក់ការ​កណ្តាល​បក្ស​កុម្មុយនិស្ត​នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់​ថា (APEC) ថត​រូប​រួមគ្នា​នៅ​ទីក្រុង​ដាណាង ប្រទេស​វៀតណាម កាលពីថ្ងៃ​សៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ​២០១៧។ 

មេដឹកនាំ​ថតរូប​ជុំគ្នា​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ទីក្រុង ដាណាង ប្រទេស​វៀតណាម កាលពីថ្ងៃ​សៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ​២០១៧។

លោក​ប្រធានាធិបតី​រុស៊្សី Vladimir Putin (ឆ្វេង) និង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និយាយ​គ្នា​ ខណៈពេល​ដែល​អ្នក​ទាំងពីរ​កំពុង​ដើរ​ទៅ​ថតរូប​ជុំគ្នា​រវាង​មេដឹកនាំ​ទាំងអស់​នៃ​ប្រទេស​ជា​សមាជិក​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក នៅ​ទីក្រុង ដាណាង ប្រទេស​វៀតណាម កាលពីថ្ងៃ​សៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ​២០១៧។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​រុស៊្សី Vladimir Putin ពិភាក្សា​គ្នា​ក្នុង​អំឡុង​ពេល​សម្រាក​ពី​កិច្ចប្រជុំ​មួយ​នៃ​វេទិកា​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក នៅ​ទីក្រុង ដាណាង ប្រទេស​វៀតណាម កាលពីថ្ងៃ​សៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ​២០១៧។

លោក​ប្រធានាធិបតី​វៀតណាម Tran Dai Quang ស្វាគមន៍​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​ក្នុង​ពិធី​លាងសាយភោជន៍​ជា​ផ្លូវការ​មួយ នៅ​ឯ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពីថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។