កម្រង​រូបភាព៖ ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី ត្រាំ នៅ​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ចិន

លោក​ប្រធានា​ធិបតី ដូណាល់ ត្រាំ និង​លោក​ស្រី Melania Trump ថត​រូប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ចិន Xi Jinping និង​ភរិយា​របស់​លោក​ គឺ​លោកស្រី Peng Liyuan នៅ​ក្នុង​ដំណើរ​ទស្សនា​នៅ​អតីត​រាជវាំង​កំបាំង Forbidden City នៅ​ថ្ងៃពុធ ទី៨ ខែ​វិច្ឆិកា ឆ្នាំ២០១៧ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ លោក​ ត្រាំ កំពុង​តែ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចំនួន​ប្រាំ​នៅ​តំបន់​អាស៊ី រួម​មាន ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និង​ហ្វីលីពីន។ (AP Photo/Andrew Harnik)

កុមារ​កុមារី​ចិន នាំ​គ្នា​ក្រវី​ទង់ជាតិ​អាមេរិក និង​ទង់ជាតិ​ចិន ស្វាគមន៍​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅពេល​ដែល​លោក​បាន​មក​ដល់​អាកាសយានដ្ឋាន​ប៉េកាំង កាលពី​ថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ លោក ត្រាំ កំពុង​តែ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចំនួន​ប្រាំ​នៅ​តំបន់​អាស៊ី រួម​មាន ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និង​ហ្វីលីពីន។ (AP Photo/Andrew Harnik)

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (កណ្តាល) និង​លោកស្រី Melania Trump (កណ្តាល​ខាង​ស្តាំ) ឈរ​អម​លោក​ប្រធានាធិបតី​ចិន Xi Jinping និង​ភរិយា​របស់​លោក គឺ​លោកស្រី Peng Liyuan នៅ​ពេល​ថត​រូប​ជាមួយ​នឹង​អ្នក​សម្តែង​សិល្បៈ​នៅ​អតីត​រាជវាំង​កំបាំង Forbidden City នៅ​ថ្ងៃពុធ ទី៨ ខែ​វិច្ឆិកា ឆ្នាំ២០១៧ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង Moon Jae-In ចាប់ដៃគ្នា​នៅ​ក្នុង​អំឡុង​សន្និសីទ​កាសែត​មួយ នៅ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Blue House នៅ​ទីក្រុង​សេអ៊ូល ​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី៧ ខែ​វិច្ឆិកា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង Moon Jae-In និង​គណៈប្រតិភូ​នៃ​ប្រទេស​ទាំង​ពីរ ជួប​ពិភាក្សា​គ្នា នៅ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Blue House នៅ​ទីក្រុង​សេអ៊ូល ​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី៧ ខែ​វិច្ឆិកា ឆ្នាំ២០១៧។ 

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (កណ្តាល) ឈរ​អម​ដោយ​មេ​បញ្ជាការ​យោធា​អាមេរិក​ប្រចាំ​ឧបទ្វីប​កូរ៉េ លោក Vincent Brooks (កណ្តាល​ខាង​ឆ្វេង) និង​លោក​រដ្ឋមន្ត្រី​ការ​បរទេស Rex Tillerson (បន្ទាប់​ស្តាំ​បង្អស់) ថត​រូប​ជាមួយ​កងយោធា​អាមេរិក នៅ​មជ្ឈមណ្ឌល​បញ្ជា​ប្រតិបត្តិការ​យោធា Eighth Army Operational Command Center នៅ​ជំរំ Humphreys នៅទីក្រុង Pyeongtaek ​កូរ៉េខាងត្បូង នៅ​ថ្ងៃអង្គារ ទី៧ ខែ​វិច្ឆិកា ឆ្នាំ២០១៧។ 

អ្នក​គាំទ្រ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ចូលរួម​ដើរ​ហែ​ក្បួន​មួយ នៅ​កណ្តាល​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​អង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ 

លោក​ស្រី Melania Trump ភរិយា​លោក​ប្រធានាធិបតី​អាមេរិក និង​លោកស្រី Kim Jung-sook ភរិយា​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង ដើរ​ទៅ​សំណេះសំណាល​ជាមួយ​ក្មេងៗ​នៃ​ប្រទេស​ទាំង​ពីរ នៅ​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Blue House នៅទីក្រុង​សេអ៊ូល ​កូរ៉េខាងត្បូង កាលពីថ្ងៃ​អង្គារ ទី៧ ខែ​វិច្ឆិកា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ​ចាប់​ដៃ​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe នៅ​ក្នុង​អំឡុង​សន្និសីទ​កាសែត​មួយ នៅ​វិមាន Akasaka នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ច័ន្ទ ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ លោក ត្រាំ កំពុង​តែ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចំនួន​ប្រាំ​នៅ​តំបន់​អាស៊ី រួម​មាន ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និង​ហ្វីលីពីន។

លោក​ប្រធានាធិតបី​អាមេរិក ដូណាល់ ត្រាំ ​សំណេះ​សំណាល​ជាមួយ​​ព្រះអធិរាជ​ជប៉ុន Akihito ហើយ​លោកស្រី Melania Trump ​សំណេះ​សំណាល​ជាមួយ​ព្រះ​អធិបរាជនី Michiko នៅ​ព្រះ​រាជវាំង​ជប៉ុន នៅ​ទីក្រុង​តូក្យូ កាលពី​ថ្ងៃច័ន្ទ ទី៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧។ 

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ​ចាប់ដៃ​គ្នា​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe នៅ​ក្នុង​អំឡុង​ពេល​ជួប​សំណេះ​សំណាល​ជាមួយ​នឹង​ក្រុម​គ្រួសារ​ជប៉ុន ដែល​ត្រូវបាន​ចាប់​ជំរិត​ដោយ​កូរ៉េខាង​ជើង នៅ​ទីក្រុង​តូក្យូ កាលពី​ថ្ងៃច័ន្ទ ទី៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧។ 

លោក​ស្រី Melania Trump ភរិយា​ប្រធានាធិបតី​អាមេរិក និង​លោកស្រី Akie ភរិយា​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន បង្ហាញ​អក្សរ​ដែល​លោកស្រី​ទាំង​ពីរ​បាន​សរសេរ នៅ​ពេល​ធ្វើ​ដំណើរទស្សនកិច្ច​នៅ​កាន់​សាលា​បឋមសិក្សា Kyobashi Tsukiji នៅទីក្រុង​តូក្យូ កាលពីថ្ងៃច័ន្ទ ទី៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧។