បទសម្ភាសន៍ VOA៖ អ្នកជំនាញថាពេលវេលាជិតផុតហើយសម្រាប់ការទទួលស្គាល់ការបោះឆ្នោតជាតិឆ្នាំ២០១៨
Your browser doesn’t support HTML5
អ្នកជំនាញនានានៅរដ្ឋធានីវ៉ាស៊ីនតោនបានទទូចថា ពេលវេលាកាន់តែជិតផុតអស់ហើយក្នុងការរៀបចំការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ ដែលមានលក្ខណៈស្របច្បាប់។ ពួកគេស្នើឡើងថា បើការតានតឹងនយោបាយនៅកម្ពុជាមិនវិលត្រឡប់មកដូចដើមវិញនៅដំណាច់ឆ្នាំ២០១៧ទេ គឺការបោះឆ្នោតជាតិនេះនឹងមិនអាចទទួលយកបានទេ ហើយអន្តរជាតិគួរតែចាប់ផ្តើមដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជាទាំងផ្នែកសេដ្ឋកិច្ចនិងការហាមឃាត់ទិដ្ឋាការ។ យ៉ាងណាក៏ដោយកញ្ញា កឹម មនោវិទ្យាអគ្គនាយករងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ មើលឃើញថា មេដឹកនាំសហរដ្ឋអាមេរិកនិងប្រទេសជាមិត្តរបស់កម្ពុជាគួរតែប្រើប្រាស់វេទិការអាស៊ានដែលមេដឹកនាំទាំងនោះនឹងជួបប្រជុំនៅចុងសប្តាហ៍នេះ ដើម្បីបញ្ជាក់ប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យច្បាស់ពីជំហររបស់ពួកគេ។ លោក ម៉ែន គឹមសេងនៃ VOA បានជួបសម្ភាសជាមួយនឹង កញ្ញា កឹម មនោវិទ្យា នៅឯមូលនិធិបេតិកភណ្ឌពីជំហររបស់គណបក្សសង្គ្រោះ ជាតិ៕