សមាជិកសភាអាមេរិកាំងបីរូបទៀតថាការរំលាយបក្សប្រឆាំងគឺបំផ្លាញកម្ពុជា
Your browser doesn’t support HTML5
សមាជិកសភាអាមេរិកាំងបីរូបទៀតបានបន្តថ្កោលទោសរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រឿងធ្វើទុក្ខបុកម្នេញនយោបាយ ដោយអះអាងថា ការរំលាយបក្សប្រឆាំងគឺបំផ្លាញកម្ពុជា។ លោក សុខ ខេមរា នៃ VOA បានចុះយកព័ត៌មាននៅឯរដ្ឋសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារបានជួបសម្ភាសន៍តំណាងរាស្ត្របីរូប រួចបានរាយការណ៍ថា ក្រុមតំណាងរាស្ត្រទាំងនោះជំទាស់នឹងទង្វើរបស់រដ្ឋាភិបាលកម្ពុជា ហើយទទូចឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សជំទាស់ និងអនុញ្ញាតឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ សូមស្តាប់សេចក្តីរាយការណ៍នេះដូចតទៅ៕