បទសម្ភាសន៍ VOA៖ ស.រ.អានិងអន្តរជាតិកំពុងគិតពីច្បាប់ទណ្ឌកម្មបិទទិដ្ឋាការចំពោះមន្ត្រីកម្ពុជាខ្លះនិងទណ្ឌកម្មផ្សេងទៀត
Your browser doesn’t support HTML5
មន្ត្រីគណបក្សជំទាស់គឺកញ្ញា កឹម មនោវិទ្យា អគ្គនាយករងនៃកិច្ចការទំនាក់ទំនងសាធារណៈនៃគណបក្សសង្គ្រោះជាតិបានអះអាងថា សហរដ្ឋអាមេរិកកំពុងរៀបចំសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជាចំពោះការបិទទិដ្ឋាការ (Visa) ចំពោះមន្ត្រីរដ្ឋាភិបាលកម្ពុជាខ្លះ ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ស.រ.អា ហើយនឹងទណ្ឌកម្មសេដ្ឋកិច្ចលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាដែលកំពុងរៀបចំនីតិវិធីរំលាយគណបក្សជំទាស់ ហើយមានឧបសគ្គក្នុងការចូលរួមការបោះឆ្នោតខាងមុខ។ ការថ្លែងដូច្នេះនៅពេលកញ្ញា កឹម មនោវិទ្យា បានបំពេញទស្សនកិច្ចក្នុងប្រទេសអឺរ៉ុប និងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីស្វែងរកការគាំទ្រនយោបាយពីមន្ត្រីអឺរ៉ុប និងមន្ត្រីអាមេរិកាំងសំខាន់ៗ។
ស.រ.អា និងសហគមន៍អន្តរជាតិបានទាមទារឲ្យមានការដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវចាប់ខ្លួន ក្រោមបទចោទប្រកាន់ថាក្បត់ជាតិ ហើយត្រូវសហគមន៍អន្តរជាតិមិនទទួលស្គាល់។ លោក សុខ ខេមរា នៃ វីអូអេ បានសម្ភាសន៍ កញ្ញា កឹម មនោវិទ្យា ក្នុងបន្ទប់ផ្សាយរបស់វីអូអេ នៅរដ្ឋធានីវ៉ាស៊ីនតោនដោយផ្ទាល់។ សូមស្តាប់កិច្ចសម្ភាសន៍នេះដូចតទៅ៕